អំពីពួកយើង

សុខភាពអ្នក ជាបេសកកម្មរបស់ពួកយើង

មន្ទីរពេទ្យ អុីនធ័រឃែរ បានបើកដំណើរការនៅខែតុលា ឆ្នាំ២០២០ មានទីតាំងនៅទីក្រុងអូឡាំព្យា ដែលផ្ដល់ជូនសេវាសុខភាពជាច្រើន សេវាកម្មសុខភាពទាំងនេះរួមមាន ឯកទេសជំងឺទូទៅ ឯកទេសជំងឺ និងសុខមាលភាពកុមារ សេវាសង្គ្រោះបន្ទាន់ ២៤ម៉ោង សម្ភព និងរោគស្ត្រី ឯកទេសវះកាត់ ការព្យាបាលដោយចលនា ការចាក់ថ្នាំបង្ការ និងទេសជំងឺជាច្រើនទៀត។

នៅមន្ទីរពេទ្យ អុីនធ័រឃែរ ពួកយើងប្ដេជ្ញាក្នុងការផ្ដល់ជូននូវសេវាសុខភាពដ៏ទូលំទូលាយសម្រាប់អ្នកទាំងអស់គ្នា និងផ្ដល់ការយកចិត្តទុកដាក់ដ៏ខ្ពស់បំផុត។

ដំណើររបស់ពួកយើង

2020មជ្ឈមណ្ឌលវេជ្ជសាស្ត្រ អុីនធ័រឃេរ
2021ពង្រីកសេវាសុខភាព និងការឆ្លើយតបទៅជំងឺរាតត្បាត
2022 - 2023ការពង្រីកលើសេវាសុខភាពផ្សេងៗទៀត
2024ឯកទេសព្យាបាល និងការពង្រឹងលើការផ្ដល់ជូនសេវាសុខភាព

ចក្ខុវិស័យ

ដើម្បីក្លាយជាមន្ទីរពេទ្យដែលផ្តល់សេវាថែទាំសុខភាពឈានមុខគេក្នុងប្រទេសកម្ពុជា ដែលបំផុស និងបណ្តុះស្មារតីមនុស្សតាមរយៈការថែទាំប្រកបដោយគុណភាពខ្ពស់ ទំនុកចិត្ត និងផ្តោតលើអ្នកជំងឺ។

បេសកម្ម

មន្ទីរពេទ្យ អុីនធ័រឃែរគឺជាដៃគូដែលជឿទុកចិត្តក្នុងការផ្ដល់សេវាសុខភាពទៅកាន់អ្នកជំងឺនៅកម្ពុជា និងទៅក្រៅប្រទេស ដែលផ្ដល់នូវសេវាសុខភាពដ៏ទូលំទូលាយ ដែលស្របតាមស្តង់ដារអន្តរជាតិលើសុវត្ថិភាព និងការថែទាំ។

យើងប្រើប្រាស់បច្ចេកវិជ្ជាប្រកបដោយភាពច្នៃប្រឌិត ដៃគូសហការ និងការអនុវត្តផ្អែកលើបទពិសោធន៍ ដើម្បីផ្តល់ការថែទាំដែលផ្តោតលើអ្នកជំងឺ ដែលធ្វើអោយប្រសើរឡើងនូវលទ្ធផលសុខភាព ការពេញចិត្ត និងគុណភាពនៃជីវិត។

យើងកំពុងបង្កើតមន្ទីរពេទ្យមួយដែលមនុស្សគ្រប់គ្នាចង់បម្រើការ និងត្រូវបានយកចិត្តទុកដាក់ដោយលើកកម្ពស់វប្បធម៌នៃការរៀនសូត្រ ឧត្តមភាព និងការទទួលខុសត្រូវ។

យើងបង្កើតទំនាក់ទំនងដ៏គួរឱ្យទុកចិត្តជាមួយអ្នកជំងឺ អតិថិជន បុគ្គលិករបស់យើង
ដៃគូ និងសហគមន៍ដោយក្តីមេត្តា តម្លាភាព និងក្រមសីលធម៌។