សុខភាពអ្នក ជាបេសកកម្មរបស់ពួកយើង
មន្ទីរពេទ្យ អុីនធ័រឃែរ បានបើកដំណើរការនៅខែតុលា ឆ្នាំ២០២០ មានទីតាំងនៅទីក្រុងអូឡាំព្យា ដែលផ្ដល់ជូនសេវាសុខភាពជាច្រើន សេវាកម្មសុខភាពទាំងនេះរួមមាន ឯកទេសជំងឺទូទៅ ឯកទេសជំងឺ និងសុខមាលភាពកុមារ សេវាសង្គ្រោះបន្ទាន់ ២៤ម៉ោង សម្ភព និងរោគស្ត្រី ឯកទេសវះកាត់ ការព្យាបាលដោយចលនា ការចាក់ថ្នាំបង្ការ និងទេសជំងឺជាច្រើនទៀត។
នៅមន្ទីរពេទ្យ អុីនធ័រឃែរ ពួកយើងប្ដេជ្ញាក្នុងការផ្ដល់ជូននូវសេវាសុខភាពដ៏ទូលំទូលាយសម្រាប់អ្នកទាំងអស់គ្នា និងផ្ដល់ការយកចិត្តទុកដាក់ដ៏ខ្ពស់បំផុត។

ដំណើររបស់ពួកយើង

មជ្ឈមណ្ឌលវេជ្ជសាស្ត្រ អុីនធ័រឃេរ ត្រូវបានបង្កើតឡើង ដោយផ្តល់នូវសេវាកម្មសំខាន់ៗដូចជា ការធ្វើតេស្តស្វែងរកមេរោគ COVID-19 ការពិគ្រោះជំងឺទូទៅ និងផ្នែកថែទាំជំងឺខាងក្រៅ។

យើងបានពង្រីកសមត្ថភាពមន្ទីរពិសោធន៍របស់យើងដោយបំពាក់នូវឧបករណ៍យ៉ាងពេញលេញ។ ដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាតដែលកំពុងបន្ត យើងបានបង្កើតមជ្ឈមណ្ឌលព្យាបាល និងចាក់ថ្នាំបង្ការជំងឺកូវីដ-១៩។ លើសពីនេះទៀត យើងបានបើកមជ្ឈមណ្ឌលរូបភាពវេជ្ជសាស្ត្រ ពង្រឹងលើការធ្វើការរោគវិនិច្ឆ័យ។

ពួកយើងបានពង្រីកនូវសេវាសុខភាពរបស់យើងកាន់តែទូលំលាយដែលក្នុងនោះរួមមាន សេវាសង្គ្រោះបន្ទាន់ ២៤ម៉ោង សេវាថែរក្សាសម្រស់ ការព្យាបាលដោយចលនា ការពិនិត្យសុខភាពសម្រាប់ទិដ្ឋការ និងផ្នែកសម្ភព និងរោគស្ត្រី។ លើសពីនេះទៅទៀតពួកយើងក៏បានបើកដំណើរការនូវសាលវះកាត់ថ្មីផងដែរ ដែលអនុញ្ញាតឲ្យពួកយើងអាចធ្វើការវះកាត់ទោះបីស្ថានភាពអ្នកជំងឺមានភាពស្មុគស្មាញក៏ដោយ។

មជ្ឈមណ្ឌលសុខមាលភាពកុមារ បានបើកដំណើរការជាផ្លូវការក្នុងការផ្ដល់ជូននូវការពិនិត្យសម្រាប់កុមារលើការលូតលាស់ និងអភិវឌ្ឍលើផ្នែកបញ្ញា និងស្មារតី។ លើសពីនេះពួកយើងក៏បានបើកដំណើរការនូវ បន្ទប់ពិគ្រោះ និងព្យាបាលអុីនធ័រឃែរ អុិចប្រេសនៅក្នុងទីតាំងមួយចំនួនក្នុងទីក្រុង។ ការបើកដំណើរការនៅផ្នែកសង្គ្រោះបន្ទាន់ថ្មីដែលធំជាងមុន គឺជាសក្ដីភាពក្នុងការប្ដេជ្ញានូវការផ្ដល់ជូននូវការថែទាំដ៏ល្អរបស់ពួកយើង។
ចក្ខុវិស័យ
ដើម្បីក្លាយជាមន្ទីរពេទ្យដែលផ្តល់សេវាថែទាំសុខភាពឈានមុខគេក្នុងប្រទេសកម្ពុជា ដែលបំផុស និងបណ្តុះស្មារតីមនុស្សតាមរយៈការថែទាំប្រកបដោយគុណភាពខ្ពស់ ទំនុកចិត្ត និងផ្តោតលើអ្នកជំងឺ។
បេសកម្ម
មន្ទីរពេទ្យ អុីនធ័រឃែរគឺជាដៃគូដែលជឿទុកចិត្តក្នុងការផ្ដល់សេវាសុខភាពទៅកាន់អ្នកជំងឺនៅកម្ពុជា និងទៅក្រៅប្រទេស ដែលផ្ដល់នូវសេវាសុខភាពដ៏ទូលំទូលាយ ដែលស្របតាមស្តង់ដារអន្តរជាតិលើសុវត្ថិភាព និងការថែទាំ។
យើងប្រើប្រាស់បច្ចេកវិជ្ជាប្រកបដោយភាពច្នៃប្រឌិត ដៃគូសហការ និងការអនុវត្តផ្អែកលើបទពិសោធន៍ ដើម្បីផ្តល់ការថែទាំដែលផ្តោតលើអ្នកជំងឺ ដែលធ្វើអោយប្រសើរឡើងនូវលទ្ធផលសុខភាព ការពេញចិត្ត និងគុណភាពនៃជីវិត។
យើងកំពុងបង្កើតមន្ទីរពេទ្យមួយដែលមនុស្សគ្រប់គ្នាចង់បម្រើការ និងត្រូវបានយកចិត្តទុកដាក់ដោយលើកកម្ពស់វប្បធម៌នៃការរៀនសូត្រ ឧត្តមភាព និងការទទួលខុសត្រូវ។
យើងបង្កើតទំនាក់ទំនងដ៏គួរឱ្យទុកចិត្តជាមួយអ្នកជំងឺ អតិថិជន បុគ្គលិករបស់យើង
ដៃគូ និងសហគមន៍ដោយក្តីមេត្តា តម្លាភាព និងក្រមសីលធម៌។