អំពីកិច្ចសហប្រតិបត្តិការនេះ

មន្ទីរពេទ្យ អុីនធ័រឃែរ នៅប្រទេសកម្ពុជា និងមន្ទីរពេទ្យអន្ដរជាតិ បំរុងរ៉ាត់ មកពីប្រទេសថៃមានមោទនភាពក្នុងការប្រកាសជាផ្លូវការអំពីការចាប់ដៃគូយុទ្ធសាស្ត្រក្នុងគោលបំណងលើកស្ទួយ និងពង្រឹងសេវាសុខភាពទៅកាន់អ្នកជំងឺក្នុងប្រទេសកម្ពុជា។ កិច្ចសហការនេះនឹងអនុញ្ញាតឲ្យអ្នកជំងឺក្នុងប្រទេសកម្ពុជាជួប និងពិគ្រោះដោយផ្ទាល់ជាមួយនឹងវេជ្ជបណ្ឌិត​ឯកទេសលំដាប់ថ្នាក់ពិភពលោកមកពីមន្ទីរពេទ្យអន្ដរជាតិ បំរុងរ៉ាត់ ដែលនឹងជួយក្នុងការកាត់បន្ថយចំណាយលើការធ្វើដំណើរ រួមជាមួយនឹងបរិក្ខារកាន់តែទំនើប និងការថែទាំដ៏យកចិត្តទុកដាក់ពីមន្ទីរពេទ្យ អុីនធ័រឃែរ ដែលបង្ហាញអំពីការបោះជំហានដ៏ធំមួយក្នុងការលើកស្ទួយ និងពង្រឹងវិស័យសុខាភិបាលនៅកម្ពុជា។

ជំហានដំបូងនៃភាពជាដៃគូនេះនឹងផ្ដោតលើឯកទេសសំខាន់ៗរួមមាន ឯកទេសតម្រងនោម ឯកទេសបេះដូង និងឯកទេសឆ្អឹងខ្នង ដែលវេជ្ជបណ្ឌិត​មកពីមន្ទីរពេទ្យអន្ដរជាតិ បំរុងរ៉ាត់ នឹងធ្វើការផ្ដល់ជូននូវការពិគ្រោះ និងប្រឹក្សាជំងឺ រួមទាំងការពិនិត្យសុខភាពផ្សេងៗផងដែរដើម្បីធានាថាអ្នកជំងឺអាចទទួលបាននូវសេវាសុខភាពដែលមានស្តង់ដារឈានមុខកាន់តែនៅជិតខ្លួន។ តាមរយៈកិច្ចសហការនេះផងដែរមន្ទីរពេទ្យ អុីនធ័រឃែរ ដើរតួរយ៉ាងសំខាន់ក្នុងការបន្តផ្ដល់ជូននូវការថែទាំ ពិគ្រោះ និងប្រឹក្សាជំងឺ ដោយធានាថាការថែទាំក្រោយពេលព្យាបាលត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព និងភាពយកចិត្តទុកដាក់។

សេវាកម្មរបស់យើង។

វេជ្ជបណ្ឌិតរបស់យើង។

កាលវិភាគវេជ្ជបណ្ឌិត

កាលបរិច្ឆេទ
ជំងឺបេះដូង
ទឹកនោម
ឆ្អឹងខ្នង
ថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី៩ ខែមីនា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី៦ ខែមេសា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី៤ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី១ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី២១ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី១៩ ខែតុលា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០២៥

ធ្វើការណាត់ជួបនៅថ្ងៃនេះ

Bumrungrad Appointment Form